ដើមកំណើត ភោជនីយដ្ឋានហុកកៃដូ កើតចេញពីគំនិតផ្ដូចផ្ដើមរបស់បុរសកំសត់ម្នាក់ដែលជាបុគ្គលិក ក្រុមហ៊ុនជប៉ុន-វៀតណាម មួយទទួលបានការងារចាប់ផ្ដើមពីសន្ដិសុខ រហូតដល់ប្រធានគ្រប់គ្រងសាខាដែលមានបទពិសោធន៍រយៈពេល15ឆ្នាំ។
ដើមឆ្នាំ2018លោកបានសម្រេចចិត្តបើកភោជនីយដ្ឋានមួយដែលមានឈ្មោះថាហុកកៃដូជាភោជនីយដ្ឋានបែបជប៉ុនមានទាំងសាច់អាំង ស៊ូសុី សាសុីមី នឹងម្ហូបជប៉ុនជាច្រើនមុខទៀត ។ដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លោកបានរៀបចំហាងស្ទាយបែបជប៉ុនពិត ពិត ទាំងរស់ជាតិ គុណភាព តំលៃសមរម្យនឹងសេវាកម្មល្អគឺដូចនៅប្រទេសជប៉ុនទាំងអស់ ដូច្នេះហើយទើបមានការគាំទ្រខ្លាំងពីភ្ញៀវគ្រប់ជាន់ថ្នាក់ពេលដែលបានមកពិសារអាហារនៅភោជនីយដ្ឋាន ហុកកៃដូដែលមានបរិយាកាសដូចកំពុងនៅប្រទេសជប៉ុន
ទាំងអស់នេះហើយបានធ្វើអោយភោជនីយដ្ឋានហុកកៃដូឈរជើងដំណើរការយ៉ាងរលូនដល់សព្វថ្ងៃនេះមានរយៈពេល8ឆ្នាំហើយក៏បើកសាខាជាបន្ដបន្ដាប់ដែរ ។
ភោជនីយដ្ឋានហុកកៃដូ 

សូមអរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ភ្ញៀវទាំងអស់ដែលបានគាំទ្រហុកកៃដូមកដល់បច្ចុប្បន្ននេះ យើងខ្ញុំសូមប្រសិទ្ធពរជ័យដល់ភ្ញៀវទាំងអស់អោយជួបតែសេចក្ដីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ